ព័ត៌មានអំពីទីភ្នាក់ងាររដ្ឋាភិបាលនូវែលសេឡង់ Information on New Zealand Government agencies

ប្រទេសនូវែលសេឡង់ មានទីភ្នាក់ងាររដ្ឋាភិបាលជាច្រើនដែលទទួលខុសត្រូវចំពោះសន្តិសុខជាតិ និងការពារសិទ្ធិរបស់អ្នកនៅក្នុងប្រទេសមួយនេះ ។ នេះគឺជាព័ត៌មានអំពីភារកិច្ច​របស់ភ្នាក់ងារ​នីមួយៗ ។

ទីភ្នាក់ងាររដ្ឋាភិបាល ដែលបានរាយឈ្មោះខាងក្រោម គឺជាអង្គភាពទទួលខុសត្រូវចំពោះសន្តិសុខជាតិ និងការពារសិទ្ធិរបស់អ្នក នៅ​​ក្នុងប្រទេសនូវែលសេឡង់ ។ ព័ត៌មាននេះគឺប្រាប់អំពីអ្វីដែលជាភារកិច្ចរបស់ពួកគេ និងថាតើពួកគេ អាចជួយអ្នកដោយវិធីណា ។ អ្នកអាចរាយការណ៍ បញ្ហាការជ្រៀតជ្រែកពីបរទេស ទៅកាន់ប៉ូលីសនូវែលសេឡង់ និង NZSIS ។ ដើម្បីស្វែង​យល់បន្ថែម​អំពីការរាយការណ៍ សូមមើល ៖ របៀបរាយការណ៍បញ្ហាការជ្រៀតជ្រែកពីបរទេស

NZ Police

New Zealand Police | Ngā Pirihimana o Aotearoa

ប៉ូលីសនូវែលសេឡង់ ផ្តល់ជូនសេវា ជួយឲ្យពលរដ្ឋមានសុវត្ថិភាព និងមានអារម្មណ៍ថាមាន​សុវត្ថិភាពចំពោះការរស់នៅក្នុង​ផ្ទះរបស់​ពួក​គេ នៅតាមដងផ្លូវ និងនៅក្នុងសហគមន៍ ។ កងប៉ូលីស​ប្រតិបត្តិភារកិច្ច​24​ម៉ោង​ក្នុង​មួយថ្ងៃ​យ៉ាង​សកម្ម​ក្នុង​ការ​កំណត់​គោលដៅ និង​ទប់ស្កាត់​បទល្មើស និង​គ្រោះថ្នាក់​ ។ ជាមួយនឹងកងកម្លាំង ប្រហែល 15,000 នាក់ ពួកយើងធ្វើការនៅស្ថានីយ៍ទីក្រុង និងជនបទ និងមជ្ឈមណ្ឌលប៉ូលីសដែលមានវិសាលភាពធំធេង ។

យើងប្រតិបត្តិការលើគោក លើទឹក និងលើអាកាស ហើយឆ្លើយតបចំពោះហេតុការណ៍ច្រើនជាង 1.3 លានដង ក្នុងមួយឆ្នាំ ឆ្លើយ​ទូរសព្ទច្រើនជាង 925,000 ដង ដែលបានហៅមកលេខ 111 និងការហៅមកលេខដែលមិនមែនជាហេតុការណ៍អាសន្ន ចំនួន 743,000 ដង ។

កងកម្លាំងប៉ូលីស បានទទួលការហ្វឹកហាត់ ដើម្បីជួយ និងការពារមនុស្សគ្រប់រូប នៅក្នុងប្រទេសនូវែលសេឡង់ ។ សេវា​ផ្តល់​ជូនដោយក្រុមនគរបាល  ត្រូវបានផ្តល់ជូនក្នុងស្មារតីគោរពសិទ្ធិមនុស្ស ហើយត្រូវបានផ្តល់ជូនដោយឯករាជ្យ និងមិនលំអៀង ។

តួនាទីសំខាន់ៗរបស់ប៉ូលីស រួមមានការទប់ស្កាត់ ការស៊ើបអង្កេត ការដោះស្រាយ និងការកាត់បន្ថយឧក្រិដ្ឋកម្ម ក៏ដូចជាគ្រោះថ្នាក់ចរាចរណ៍ ផងដែរ ។ មុខងាររបស់កងនគរបាល មានជាអាទិ៍ ៖

  • រក្សាសន្តិភាព
  • រក្សាសុវត្ថិភាពសាធារណៈ
  • ពង្រឹងច្បាប់
  • ការទប់ស្កាត់ឧក្រិដ្ឋកម្ម
  • ការគាំទ្រ និងផ្តល់ទំនុកចិត្តដល់សហគមន៍
  • សន្តិសុខជាតិ
  • ការចូលរួមក្នុងសកម្មភាពសន្តិសុខ នៅក្រៅទឹកដីនូវែលសេឡង់
  • ការគ្រប់គ្រងស្ថានភាពអាសន្ន ។

មន្ត្រីទំនាក់ទំនងជនជាតិភាគតិច

កងនគរបាល ឲ្យតម្លៃលើភាពចម្រុះជាតិសាសន៍ និងគាំទ្រសហគមន៍ជនជាតិភាគតិច ដោយមានមន្ត្រីទំនាក់ទំនង ជន​ជាតិនៅ​ទូទាំងប្រទេស ។ ពួកគេ​ធ្វើ​ការ​ជាមួយ​សហគមន៍​ដើម្បី​ជួយ​ពួកគេ​ឲ្យយល់​ដឹង និង​ទទួល​បាន​សេវា​ប៉ូលិស ផ្តល់​ព័ត៌មាន​ដល់​ប៉ូលិស​អំពី​កង្វល់​របស់​សហគមន៍ និង​ធ្វើ​ការ​ជាមួយ​ប៉ូលិស​ក្នុងការស៊ើបអង្កេត និង​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ដែល​ពាក់ព័ន្ធ​នឹង​សហគមន៍​ជនជាតិភាគតិច ។

កងកម្លាំងរបស់យើងខ្ញុំ តែងមានឆន្ទៈក្នុងការស្តាប់កង្វល់របស់អ្នក និងធ្វើការរួមគ្នាជាមួយអ្នកដើម្បីបង្កើនសុវត្ថិភាព ។

ប្រសិនបើមានការគំរាមកំហែងដល់អ្នក ដោយផ្ទាល់  ឬតាមអនឡាញ ដែលធ្វើឱ្យអ្នកភ័យខ្លាចចំពោះខ្លួនអ្នក ឬអ្នកដទៃ សូមទាក់ទងប៉ូលីស ។ ត្រង់នេះ គឺរួមបញ្ចូលទាំងឧប្បត្តិហេតុណាមួយដែលអាចកើតឡើង ដោយ ហេតុផលពូជសាសន៍ ជំនឿ ទំនោរផ្លូវភេទ អត្តសញ្ញាណយេនឌ័រ ពិការភាព ឬអាយុ ។

ប្រជាជននូវែលសេឡង់ទាំងអស់ ត្រូវដឹងអំពីស្ថានភាពជុំវិញខ្លួន ហើយរាយការណ៍សញ្ញាគួរឱ្យសង្ស័យ ឬសញ្ញាខុសប្រក្រតី ទៅអាជ្ញាធរ ។

111 នគរបាលឆ្លើយតបគ្រាអាសន្ន៖

ទូរសព្ទទៅលេខ 111 ហើយសុំជំនួយពីប៉ូលីសនៅពេល ៖

  • មានមនុស្សរងរបួស ឬគ្រោះថ្នាក់ ឬ
  • មានហានិភ័យធ្ងន់ធ្ងរ ហានិភ័យភ្លាមៗ ឬមានហានិភ័យដោយគេចមិនផុតចំពោះអាយុជីវិតមនុស្ស ឬចំពោះទ្រព្យសម្បត្តិ  ឬឧក្រិដ្ឋកម្មកំពុងកើតមាន ឬទើបតែប្រព្រឹត្ត ហើយជនល្មើសស្ថិតនៅកន្លែងកើតហេតុនៅឡើយ ឬទើបតែចាកចេញពីកន្លែងកើតហេតុ ។

105 រាយការណ៍ប៉ូលីសមិនមែនករណីបន្ទាន់៖

ប្រសិនបើព័ត៌មាននោះ មិនបន្ទាន់ទេ ប្រជាពលរដ្ឋអាចរាយការណ៍អំពីសញ្ញាគួរឱ្យសង្ស័យ ឬសញ្ញាខុសប្រក្រតី ទៅកាន់ប៉ូលីសមូលដ្ឋាន ដោយ ៖

ប្រសិនបើអ្នកត្រូវការនិយាយជាមួយប៉ូលីស សូមទូរសព្ទទៅលេខ 105 ពីទូរសព្ទចល័ត ឬទូរសព្ទលើតុ ក្នុងប្រព័ន្ធ ណាក៏បានដែរ ។ នេះជាលេខផ្តល់សេវាទូទាំងប្រទេសដោយឥតគិតថ្លៃ ចំនួន 24/7 ។ ប្រសិនបើហៅ 105 មិនចូល សូមទាក់ទងមកយើងខ្ញុំតាមអនឡាញ តាមអាសយដ្ឋាន https://www.police.govt.nz/use-105

NZSIS

New Zealand Security Intelligence Service | Te Pā Whakamarumaru

New Zealand Security Intelligence Service (NZSIS) គឺជាទីភ្នាក់ងារស៊ើបការណ៍សន្តិសុខក្នុងស្រុករបស់ប្រទេសនូវែលសេឡង់ ។ បេសកកម្មរបស់អង្គភាពនេះ គឺដើម្បី រក្សាសុវត្ថិភាព និងសន្តិសុខដល់ប្រទេសនូវែលសេឡង់ និងពលរដ្ឋរបស់ខ្លួន ។

NZSIS គឺជានាយកដ្ឋានសេវាសាធារណៈ ដែលមានតួនាទី​ស៊ើប​អង្កេតការគំរាមកំហែងដល់សន្តិសុខជាតិរបស់ប្រទេស នូវែលសេឡង់ ។ ត្រង់នេះគឺមានន័យថាការពារប្រទេស នូ វែលសេឡង់ ជាសង្គមសេរី បើកចំហ និងប្រជាធិបតេយ្យ ។ អង្គភាពនេះ ក៏មាន​តួនាទីជួយការពារទំនាក់ទំនងអន្តរជាតិ និងសុខុមាលភាព​សេដ្ឋកិច្ច​របស់ប្រទេស នូវែលសេឡង់ ផងដែរ ។

អង្គភាពនេះ គឺជាទីភ្នាក់ងារសន្តិសុខក្នុងប្រទេស​របស់​នូវែលសេឡង់ និងនាំមុខចំពោះកិច្ចការស៊ើបការណ៍សម្ងាត់​ពីមនុស្ស ។ត្រង់នេះ មានន័យថា អង្គភាពនេះ មាន តួនាទី ប្រមូល​ព័ត៌មាន ដោយការជួបនិយាយជាមួយមនុស្ស ផ្សេងៗគ្នា ។ ព័ត៌មានចារកម្ម ដែលប្រមូលបានដោយ NZSIS ត្រូវបញ្ជូន​ទៅរដ្ឋាភិបាល និងអ្នករៀបចំ គោល នយោបាយផ្សេងទៀត ដើម្បីគាំទ្រដល់ការ សម្រេច ចិត្តត្រឹមត្រូវ ។

មុខងារមួយទៀតរបស់ NZSIS គឺជួយដល់ ភ្នាក់ងារ រដ្ឋាភិបាល និងភ្នាក់ងាដទៃទៀត ដើម្បីការពារពលរដ្ឋ ព័ត៌មាន និងទ្រព្យសម្បត្តិ​របស់ពួកគេពីការគំរាម កំហែងសន្តិសុខជាតិ ។

ចំណុចស្នូលនៃការងារសំខាន់ៗរបស់ NZSIS គឺ ៖

  • ការជ្រៀតជ្រែកពីបរទេស រួមទាំងការកំណត់​មុខព្រួញសហគមន៍ជនជាតិភាគតិច ដោយសកម្មភាពរដ្ឋបរទេសបង្ខិតបង្ខំ ។
  • ចារកម្ម
  • អំពើជ្រុលនិយម និងភេរវកម្ម

NZSIS ធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូក្នុងប្រទេស ដូចជាប៉ូលីស​នូវែលសេឡង់ និងការិយាល័យ សន្តិសុខ ទំនាក់ទំនងរដ្ឋាភិបាល (GCSB) ។  អង្គភាពនេះ ក៏ធ្វើការ ជាមួយសហគមន៍, iwi Māori, រដ្ឋាភិបាលក្នុងតំបន់, អង្គភាព បម្រើវិស័យអប់រំ, អង្គភាពអាជីវកម្ម និងអង្គការ នានា ដែលជាផ្នែកនៃបេសកកម្មរបស់ខ្លួន ។

អង្គភាពនេះ ប្រតិបត្តិការ ក្រោមច្បាប់មួយហៅថា ច្បាប់ ចារកម្ម និងសន្តិសុខ ឆ្នាំ 2017 ដែលធានាថា NZSIS អនុវត្តសកម្មភាព​ស្រប​តាមច្បាប់ មានអព្យាក្រឹត ភាពផ្នែកនយោបាយ និងរក្សា​កាតព្វកិច្ចសិទ្ធិមនុស្ស ។ NZSIS ត្រូវអនុវត្តសកម្មភាពការងារ ដោយអនុលោម តាមអាទិភាពផ្នែកចារកិច្ច  ដែលបានកំណត់​ដោយ​រដ្ឋាភិបាលនូវែលសេឡង់ ។

NZSIS មិនអាចចាប់ ឬឃុំខ្លួននរណាម្នាក់ឡើយ ហើយ​អង្គភាពនេះក៏ មិនអាចស៊ើបអង្កេត មនុស្សដោយ សារ តែជំនឿ សញ្ជាតិរបស់ពួកគេ ឬដោយសារការចូលរួម ក្នុងសកម្មភាព​តវ៉ាស្របច្បាប់ ឡើយ ។

ដូចនាយកដ្ឋានសេវាសាធារណៈទាំងអស់ដែរ អង្គភាព NZSIS ត្រូវមានគណនេយ្យភាពចំពោះ សារការី សាធារណៈ, ស្នងការ​កិច្ចការ​ឯកជនភាព, ការិយាល័យអគ្គសវនករ និងគណៈ​កម្មការ សេវាសាធារណៈ ។

អង្គភាព NZSIS ក៏ជាកម្មវត្ថុនៃការត្រួតពិនិត្យឯករាជ្យ និងគ្រប់​ជ្រុងជ្រោយ ពីអគ្គអធិការកិច្ចស៊ើបការណ៍ និងសន្តិសុខ ផងដែរ ។ តួនាទីរបស់អង្គភាពនេះ គឺស៊ើបអង្កេតពាក្យបណ្តឹង និងធ្វើការ​ស៊ើបអង្កេត អំពីភ្នាក់ងារស៊ើបការណ៍សម្ងាត់ ដើម្បីធានាថា​ពួកគេ បំពេញភារកិច្ចស្របច្បាប់ និងត្រឹមត្រូវ ។ អង្គភាព NZSIS ក៏មានគណនេយ្យភាពចំពោះសភា និងរដ្ឋមន្ត្រីនៃប្រទេស​នូវែលសេឡង់ផងដែរ ។

ស្វែងយល់បន្ថែមនៅ Home | New Zealand Security Intelligence Service
ទទួលបានព័ត៌មាន Engagement | New Zealand Security Intelligence Service
រាយការណ៍ក្តីបារម្ភ Reporting a national security concern

GCSB

Government Communications Security Bureau | Te Tira Tiaki

ការិយាល័យសន្តិសុខទំនាក់ទំនងរដ្ឋាភិបាល (GCSB) គឺជាទីភ្នាក់​ងារ​នាំមុខគេរបស់ប្រទេសនូ វែលសេឡង់ សម្រាប់ផ្តល់សញ្ញា​ស៊ើបការណ៍ ។ ត្រង់នេះគឺមានន័យថា ជាកាសម្ងាត់ ដែលបានទទួលពីការទំនាក់ទំនងតាម អេឡិចត្រូនិច ។

ព័ត៌មានចារកម្មនេះ ត្រូវផ្តល់ជូនភ្នាក់ងាររដ្ឋាភិបាល ដើម្បីគាំ​ទ្រដល់​ប្រតិបត្តិការ និងការសម្រេចចិត្ត របស់ពួកគេ ។ GCSB ក៏ទទួល​បាន​ព័ត៌មានចារកិច្ច ពីដៃគូ ក្រៅប្រទេស ជាពិសេស​ពីប្រទេសអូស្ត្រាលី សហរដ្ឋ អាមេរិក ចក្រភពអង់គ្លេស និង​កា​ណាដា ផងដែរ ។ ការរួមបញ្ចូលគ្នានៃ GCSB និងព័ត៌មាន​ចារ​កម្ម ពីក្រៅប្រទេស ជួយឲ្យប្រទេសនូវែលសេឡង់​យល់​បាន​អំពីពិភពលោក និងគ្រប់គ្រងការគំរាមកំហែង សន្តិសុខជាតិ ។

GCSB ក៏ជាភ្នាក់ងារប្រតិបត្តិការនាំមុខគេផងដែរ ចំពោះ​ការងារសន្តិសុខអនឡាញ តាមរយៈមជ្ឈមណ្ឌល​ជាតិ​សន្តិ​សុខអនឡាញ (NCSC) ដែលជាអង្គភាព​ការងារ ជំនាញ​មួយ នៅក្នុងអង្គភាព GCSB ។ អង្គភាព NCSC ជាអ្នកផ្តល់​សេវា​សន្តិសុខអនឡាញ ដល់ប្រទេស នូវែលសេឡង់ទាំងអស់ - គិតចាប់ពីកម្រិតបុគ្គល រហូត ដល់អាជីវកម្មខ្នាតតូច និងមធ្យម និងអង្គការ សហគ្រាស ធំៗ រដ្ឋាភិបាល និងអង្គការ​សំខាន់ៗ​ថ្នាក់ជាតិ ។

Own Your Online គឺជាគេហទំព័ររបស់ NCSC ដែល​ផ្តោត​លើការផ្តល់ដំបូន្មាន និងការណែនាំអំពីសន្តិសុខ អនឡាញ សម្រាប់បុគ្គល និងអាជីវកម្មខ្នាតតូច ទៅមធ្យម ។ ដើម្បី​រាយការណ៍អំពីឧប្បត្តិហេតុសុវត្ថិភាព តាមអនឡាញ សូមចូល​ទៅកាន់ Own Your Online មជ្ឈមណ្ឌលសន្តិសុខអនឡាញជាតិ (National  Cyber Security Center)

GCSB ធ្វើការយ៉ាងជិតស្និទ្ធជាមួយអង្គភាព សេវាចារកិច្ច សន្តិសុខនូវែលសេឡង់ (NZSIS) ។ អង្គភាព NZSIS ជាអ្នកស៊ើបអង្កេតការគំរាមកំហែងដល់សន្តិសុខជាតិ របស់ប្រទេសនូវែលសេឡង់ រួមទាំងកិច្ចការពារ លទ្ធិប្រជាធិបតេយ្យរបស់នូវែលសេឡង់ ការគំរាម កំហែងជ្រៀតជ្រែកពីបរទេស និងសិទ្ធិរបស់ មនុស្ស ទាំ ងអស់ក្នុងការរស់នៅ និងក្នុងការនិយាយស្តី ដោយសេរីភាព ។

មានការការពារជាច្រើនសម្រាប់ធានាថា អង្ភភាព GCSB អនុវត្តសកម្មភាពការងារ ដោយអនុលោម​តាមច្បាប់​ប្រទេសនូវែលសេឡង់ និងកាតព្វកិច្ច​សិទ្ធិមនុស្ស ។

អង្គភាព GCSB បំពេញតួនាទីរបស់ខ្លួន ក្រោមច្បាប់ ចារកិច្ច និងសន្តិសុខឆ្នាំ 2017 ដែលជាច្បាប់សម្រាប់ ការ​ពារប្រ​ទេសនូវែលសេឡង់ ជាសង្គមសេរី បើកចំហ និងប្រ​ជាធិបតេយ្យ ។

អង្គភាព GCSB គឺជានាយកដ្ឋានសេវាសាធារណៈ ហើយដូចភ្នាក់ងាររដ្ឋាភិបាលទាំងអស់ដែរ គឺត្រូវមាន​គណនេយ្យភាពចំពោះសាការីសាធារណៈ ស្នងការ​ឯកជនភាព ការិយាល័យនៃអគ្គសវនករ និងគណៈ​កម្មការសេវាសាធារណៈ ។  GCSB ក៏ជាកម្មវត្ថុ នៃការ​ត្រួតពិនិត្យយ៉ាងតឹងរឹង ដោយឯករាជ្យ និងពេញលេញ ពីសំណាក់អគ្គស្នងការ អធិការកិច្ច ស៊ើបការណ៍សម្ងាត់ និងសន្តិសុខផងដែរ ។  អគ្គស្នងការអធិការកិច្ច​ស៊ើបអង្កេត​លើ​បណ្តឹង​ប្រឆាំង​នឹង​ភ្នាក់ងារ​ស៊ើបការណ៍ ហើយ​ធ្វើការ​ត្រួតពិនិត្យ និង​សាកសួរ ដើម្បី​ពិនិត្យមើល​ថា តើអង្គភាព​នេះ អនុវត្តសកម្មភាព​ស្របច្បាប់ និង​ត្រឹមត្រូវ​ ។ GCSB ក៏មានគណនេយ្យភាពចំពោះសភា និងរដ្ឋមន្ត្រីនៃប្រទេស​នូវែលសេឡង់ផងដែរ ។

បុគ្គលិកប្រហែល 600 នាក់ធ្វើការឱ្យអង្គភាព GCSB ។ បុគ្គលិកទាំងនោះ មានប្រភពចេញ​ពីសង្គមទាំង​មូល​របស់ប្រទេសនូវែលសេឡង់ ហើយបំពេញតួនាទី ផ្សេងៗគ្នា ។ អង្គភាព GCSB មានគេហទំព័រសាធារណៈរបស់ខ្លួននៅឯ www.gcsb.govt.nz ដែលមានពន្យល់បន្ថែម​អំពីការងាររបស់ខ្លួន ។

Human Rights Commission

Human Rights Commission | Te Kāhui Tika Tangata

គណៈកម្មាធិការសិទ្ធិមនុស្ស Te Kāhui Tika Tangata គឺជាស្ថាប័នសិទ្ធិមនុស្សថ្នាក់ជាតិរបស់ប្រទេសនូវែលសេឡង់ (NHRI) ។ “He whakamana tangata ។ ជីវិតនៃសេចក្តីថ្លៃថ្នូរសម្រាប់ទាំងអស់គ្នា” គឺជាបាវចនា​របស់យើង ហើយយើងធ្វើឲ្យវាមានន័យពិតប្រាកដ ដោយការការពារ និងពង្រឹងសិទ្ធិមនុស្សរបស់ប្រជាជន​នូវែលសេឡង់ទាំងអស់ និងធានាថា Te Tiriti o Waitangi ត្រូវបានបង្កប់នៅក្នុងកិច្ចការគ្រប់​យ៉ាង​ដែលយើងធ្វើ ។

គណៈកម្មការសិទ្ធិមនុស្ស មានស្នងការចំនួនបួន ដែល​ជាដៃគូអភិបាលកិច្ចសិទ្ធិជនជាតិដើមភាគតិច និងមាន​បុគ្គលិកប្រហែល 60 នាក់ ធ្វើការនៅឯ Auckland, Wellington និង Christchurch ។

យើងលើកកម្ពស់ និងការពារសិទ្ធិមនុស្ស តាម​  ម​ធ្យោបាយ​ច្រើនយ៉ាង ។  មធ្យោបាយមួយ​ក្នុងចំណោមមធ្យោបាយទាំងនេះគឺ តាមរយៈសេវា​ឥតគិតថ្លៃ និងសម្ងាត់របស់យើងខ្ញុំ  ក្នុងការជួយ​សាធារណជនដោះស្រាយបណ្តឹងអំពីការរើសអើងដោយខុសច្បាប់ ក្រោមច្បាប់សិទ្ធិមនុស្សឆ្នាំ 1993 ។

ទីប្រឹក្សាសំណុំរឿង និងអ្នកសម្របសម្រួលរបស់យើង ធ្វើការជាមួយពលរដ្ឋដើម្បីផ្តល់ព័ត៌មាន គាំទ្រការរ​ក​ដំណោះស្រាយទាន់ពេលវេលា និងផ្តល់សេវាដោះ​ស្រាយវិវាទ ។ សេវាកម្មរបស់យើង គឺផ្តល់ជូនដោយ​ឥតគិតថ្លៃ និងជាការសម្ងាត់ ។ យើង​មិន​ស៊ើប​អង្កេត​បណ្តឹង​ ឬកំណត់ថាតើមានការរំលោភច្បាប់​ដែរ​ឬទេ ។

អ្នកអាចដាក់ពាក្យប្តឹងបាន  ប្រសិនបើអ្នកគិតថា អ្នកបានជួបប្រទះការរើសអើងដោយ​សារ​​ពូជ​​សាសន៍ សាសនា ភេទ ការបង្ហាញ​អត្តសញ្ញាណយេនឌ័រ ទំនោរផ្លូវភេទ ពិការភាព ឬលក្ខណៈផ្ទាល់ខ្លួនផ្សេង​ទៀត ។

អ្នកក៏អាចប្តឹងបានដែរ ប្រសិនបើអ្នកបានជួបប្រទះ​ការបៀតបៀនផ្លូវភេទ អាកប្បកិរិយាផ្លូវភេទ​ដែល​អ្នកមិនព្រមទទួល ឬប្រសិនបើមាន​នរណាម្នាក់​កំពុងព្យាយាមផ្លាស់ប្តូរទំនោរផ្លូវភេទ ឬការបង្ហាញ​អត្តសញ្ញាណយេនឌ័ររបស់អ្នក ។

អំពើរើសអើងអាចកើតចេញពីបុគ្គល ដូចជានិយោជក ម្ចាស់ហាង គ្រូបង្រៀន ឬកើតចេញពីអង្គការ ឬសេវា ដូចជាភោជនីយដ្ឋាន ឬអង្គការរដ្ឋាភិបាល ។

ការដាក់ពាក្យបណ្តឹងទៅកាន់គណៈកម្មាធិការសិទ្ធិ​មនុស្ស គឺមិនអស់ប្រាក់ឡើយ ហើយជាការ​សម្ងាត់ទៀតផង ។ ដើម្បីស្វែងយល់បន្ថែមអំពីការ​ដាក់ពាក្យបណ្តឹង  សូមចូលមើលព័ត៌មានក្នុង​គេហទំព័ររបស់យើង តាមអាសយដ្ឋាន tikatangata.org.nz

ព័ត៌មានមានជាភាសា តេរេអូម៉ាអូរី សាម័រ តុងហ្គាន ចិនបុរាណ ចិនសាមញ្ញ និងហិណ្ឌូ ក៏ដូចជាទម្រង់​ដែលអាចមើលបាន ដូចជាទម្រង់ ងាយស្រួលអាន (Easy Read) ឯកសារ​អក្សរ​​ស្ទាប ការបោះ​ពុម្ពអក្សរធំៗ និងជាសំឡេង ។

He whakamana tangata.

ជីវិតថ្លៃថ្នូរសម្រាប់ទាំងអស់គ្នា។

Ombudsman | Kaitiaki Mana Tangata

Ombudsman | Kaitiaki Mana Tangata

សាការីសាធារណៈ អាចជួយបាន នៅពេលដែល​ពលរដ្ឋ មានបញ្ហាជាមួយភ្នាក់ងាររដ្ឋាភិបាល រួម​ទាំងរដ្ឋាភិបាល​កណ្តាល និងរដ្ឋាភិបាលមូលដ្ឋាន ។ ឧទាហរណ៍ ក្រសួងអភិវឌ្ឍន៍សង្គម ក្រសួង​អន្តោប្រវេសន៍​នូវែលសេឡង់ សាលារៀនរបស់​កូនអ្នក និងក្រុមប្រឹក្សាប្រចាំមូលដ្ឋានរបស់អ្នក ។

ការសាកសួរព័ត៌មាន ឬការដាក់បណ្តឹងទៅកាន់​ការិយាល័យ​សាការីសាធារណៈ គឺមិនគិតថ្លៃ ហើយនរណាក៏អាចដាក់បានដែរ ។

អ្នកអាចដាក់ពាក្យបណ្តឹងទៅកាន់សាការីសាធារណៈបាន ប្រសិនបើអ្នកជឿថា ភ្នាក់ងាររដ្ឋាភិបាល​បានធ្វើសកម្មភាព ឬធ្វើការសម្រេចចិត្តដែល​អ្នក​មិនពេញចិត្ត ដែលអ្នក​យល់ឃើញថា មិនយុត្តិធម៌ មិនសមហេតុផល ឬខុស ។ ពាក្យបណ្តឹង​របស់អ្នក​នឹងត្រូវយកទៅពិចារណាយ៉ាងប្រុងប្រយ័ត្ន ។ សាការីសាធារណៈ អាចសុំឱ្យអ្នក​ប្តឹងទៅ​កាន់​ទីភ្នាក់ងារនោះជាមុនសិន ហើយគេអាច​ផ្តល់​ដំបូន្មាន​ដល់អ្នក អំពីរបៀបដាក់ពាក្យ​បណ្តឹង​បែបនេះ ។ សាការីសាធារណៈ អាចប្រាប់អ្នក​អំពីវិធីផ្សេងទៀត​ដែលអ្នកអាចលើកឡើង​ពីកង្វល់របស់អ្នក ។ សាការីសាធារណៈ ក៏អាចជួយដោះស្រាយបណ្តឹង​របស់អ្នក ឬស៊ើបអង្កេតសាច់រឿងក្នុងបណ្តឹង​របស់​អ្នកបានផងដែរ ។

អ្នកក៏អាចប្តឹងទៅកាន់សាការីសាធារណៈឲ្យជួយដោះស្រាយផងដែរ ប្រសិនបើទីភ្នាក់ងាររដ្ឋាភិបាលបដិសេធ​មិន​ផ្តល់ព័ត៌មានដល់អ្នក ។

សាការីសាធារណៈ ក៏អាចជួយបុគ្គលណាដែល​មានបំណង​ចង់បង្ហាញអំពីកំហុសធ្ងន់ធ្ងរ​ដែលបានកើតឡើងនៅកន្លែងធ្វើការរបស់ពួកគេ ឬអ្នកដែលត្រូវការដំបូន្មាន​អំពីរបៀបដែលពួកគេ​នឹងទទួលបានកិច្ចការពារ រនៅពេល​ធ្វើ​ការ​លាតត្រដាង រឿងរ៉ាវបែបនេះ ផងដែរ ។ សាការី​សាធារណៈ អាចស៊ើបអង្កេតរឿងរ៉ាវដែល​មានការ​លាតត្រដាង ឬបញ្ជូនបណ្តឹងទាំងនោះ ទៅកាន់ 'អាជ្ញាធរសមស្រប' ដើម្បីចាត់វិធានការណ៍ ។

អ្នកនឹងមិនមានបញ្ហាអ្វីឡើយ ចំពោះការទាក់ទង​សាការីសាធារណៈ ។ សាការីសាធារណៈ មិនត្រូវយក​កង្វល់របស់អ្នក ទៅប្រាប់ឲ្យអ្នកដទៃដឹងឡើយ លើក​លែងតែការធ្វើបែបនេះចាំបាច់សម្រាប់ជួយដោះស្រាយបញ្ហានោះ ។

សាការីសាធារណៈ គឺឯករាជ្យ ហើយមិនផ្តល់ដំបូន្មាន​ផ្នែក​ច្បាប់ ឬដើរតួជាអ្នកតស៊ូមតិ ឬភ្នាក់ងារ ឡើយ ។

ការទំនាក់ទំនង

អ្នកអាចទាក់ទងសាការីសាធារណៈ ប្រសិនបើអ្នក​មានសំណួរ ឬចង់ដាក់ពាក្យបណ្តឹង ។

  • លេខទូរស័ព្ទហៅមិនអស់ប្រាក់ ៖ 0800 802 602
  • អនឡាញ តាមរយៈទម្រង់បែបបទ​ដាក់ពាក្យ​បណ្ដឹង នៅលើគេហទំព័ររបស់សាការីសាធារណៈ នៅអាសយដ្ឋាន ៖ https://www.ombudsman.parliament.nz/ ហើយចុច 'ទទួលបានជំនួយ (សម្រាប់​សាធារណៈជន)'
  • អ៊ីម៉េល ៖ info@ombudsman.parliament.nz
  • ប្រអប់ប្រៃសនីយ៍ ៖ The Ombudsman, PO Box 10152, Wellington 6143

ធនធាននានាដែលមានប្រយោជន៍ និងឯកសារបោះ​ពុម្ពផ្សាយជាភាសា និងទម្រង់ផ្សេងៗ មាននៅ​លើគេហទំព័រសាការីសាធារណៈ

ទាញយកព័ត៌មាននេះ

Last modified: