Doxing Doxing

ប្រសិនបើ doxing ត្រូវបានធ្វើឡើងសម្រាប់ ឬក្នុងនាមរដ្ឋបរទេស នោះគឺជាទម្រង់នៃការជ្រៀត​ជ្រែក​ពីបរទេស ។ ស្វែងរកព័ត៌មានអំពីអ្វីជា doxing និងអ្វីដែលត្រូវធ្វើ ប្រសិនបើអ្នក ឬនរណា​ម្នាក់ដែលអ្នកស្គាល់ ត្រូវបានគេយកព័ត៌មានផ្ទាល់ខ្លួនទៅបង្ហោះតាមអនឡាញ ។

តើ doxing (ឬ doxxing) គឺជាអ្វី?

Doxing គឺពេលដែលនរណាម្នាក់ យកព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានឯកជនរបស់អ្នក បង្ហោះ តាមអនឡាញ ដោយ​មិនបាន​ស្នើសុំអ្នក ។ ព័ត៌មាននេះ គឺអាចរួមបញ្ចូលនូវ ឈ្មោះពេញ អាសយដ្ឋានផ្ទះ លេខទូរសព្ទ កន្លែង​ធ្វើការរបស់អ្នក ឬសូម្បី​តែ​ព័ត៌មាន​ទំនាក់ទំនងលម្អិតរបស់គ្រួសារអ្នក ។ ជារឿយៗ អ្នកទាំងនោះ លើកទឹក​ចិត្តអ្នកដ៏ទៃឱ្យប្រើព័ត៌មាននេះ​ដើម្បី​បន្លាច គំរាមកំហែង យាយី ឬបំភ័យអ្នក ។

ប្រសិនបើ doxing ត្រូវបានធ្វើឡើងសម្រាប់ ឬក្នុងនាមរដ្ឋបរទេស គេហៅថា វាគឺជាទម្រង់នៃការជ្រៀតជ្រែកពីបរទេស ។ការចែករំលែកព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានឯកជន ជាសាធារណៈ អាចប៉ះពាល់ដល់ឯកជនភាព សន្តិសុខ និង​សុវត្ថិភាពរបស់នរណាម្នាក់ ។

អ្វីដែលត្រូវធ្វើប្រសិនបើមានគេយកព័ត៌មានរបស់អ្នកទៅបង្ហោះតាមអនឡាញ

ត្រូវប្រាប់គ្រសារ និងមិត្តភក្តិរបស់អ្នកឲ្យបានដឹង

ប្រសិនបើអ្នកមានអារម្មណ៍កក់ក្តៅ សូមប្រាប់ឲ្យក្រុមគ្រួសារ និងមិត្តភក្តិរបស់អ្នកដឹងពីអ្វីដែលបានកើតឡើង ដោយសារ​ពួកគេអាចជាផ្ទាំងស៊ីបផងដែរ ។ ប្រាប់ឱ្យពួកគេកំណត់ទម្រង់ព័ត៌មានផ្ទាល់ខ្លួនក្នុងប្រព័ន្ធផ្សព្វផ្សាយសង្គម ទៅជាឯកជន ។

ការរាយការណ៍នៅលើវេទិកា / គេហទំព័រ / អែប ដែលជាកន្លែងកើតរឿង

ប្រើមុខងារសម្រាប់រាយការណ៍ ដើម្បីរាយការណ៍នៅលើគេហទំព័រ អែប ឬវេទិកា ដែលឧប្បត្តិហេតុបានកើតឡើង ។ ឯកសារគោលការណ៍ការណែនាំអំពីប្រព័ន្ធផ្សព្វផ្សាយសង្គម របស់ Netsafe មានព័ត៌មានអំពីរបៀបរាយការណ៍នេះ ។

រាយការណ៍ទៅកាន់ Netsafe

អ្នកអាចរាយការណ៍នូវមាតិកាដែលបង្កគ្រោះថ្នាក់ ទៅដល់ Netsafe ៖ ដាក់ស្នើសំណើ – Netsafe

Netsafe ក៏អាចផ្តល់ឱ្យអ្នកនូវ ការគាំទ្រ ដំបូន្មាន និងជំនួយពីអ្នកជំនាញ ចំពោះសុវត្ថិភាពអនឡាញផងដែរ ។

អ៊ីមែល help@netsafe.org.nz ឬផ្ញើសារ 'Netsafe' ទៅ 4282 ដើម្បីទទួលបានជំនួយ ។

រាយការណ៍រឿងហេតុនេះដល់នគរបាល

ប្រសិនបើអ្នកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ សូមទូរសព្ទទៅប៉ូលីសភ្លាមៗ តាមលេខ 111 ។

ប្រសិនបើមិនមែនជាហេតុការណ៍បន្ទាន់ទេ អ្នកអាចទាក់ទងប៉ូលីសតាមរយៈ ៖

  • ការប្រើទម្រង់បែបបទ 105 តាមអនឡាញ
  • ទូរសព្ទទៅលេខ 105 ពីទូរសព្ទចល័ត ឬទូរសព្ទលើតុ នៃប្រព័ន្ធណាមួយក៏បានដែរ លេខនេះគឺផ្តល់សេវាដោយឥតគិតថ្លៃ និងមានបម្រើ 24/7 ទូទាំងប្រទេស ។

នៅក្នុងទម្រង់បែបបទ 105 អ្នកត្រូវបំពេញព័ត៌មានផ្ទាល់ខ្លួនមួយចំនួន ដើម្បីជួយប៉ូលីសក្នុងការដំណើរការរបាយការណ៍របស់អ្នក និងតាមដានហេតុការណ៍នេះជាមួយអ្នក ។ ក្រុមប៉ូលីសប្រើព័ត៌មាននេះសម្រាប់តែគោលបំណងដែលត្រូវបានអនុញ្ញាតប៉ុណ្ណោះ ។

រាយការណ៍ទៅកាន់ NZSIS

ប្រសិនបើអ្នកសង្ស័យថា មានរដ្ឋបរទេសនៅពីក្រោយការយកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក បង្ហោះអនឡាញ ដោយមិនបានស្នើសុំអ្នក សូមរាយការណ៍រឿងហេតុនេះទៅកាន់ NZSIS ដោយប្រើ  ទម្រង់បែបបទតាមអនឡាញ ដែលមានសុវត្ថិភាពរបស់ពួកគេ ។

អ្នកមិនចាំបាច់ផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាឈ្មោះ លេខទូរសព្ទ ឬព័ត៌មានទំនាក់ទំនងលម្អិតរបស់អ្នកទេ បើអ្នកមិនចង់ ។ អ្នកក៏អាចបំពេញទម្រង់បែបបទនេះ ជាភាសារបស់អ្នកបានដែរ ។ ព័ត៌មានទាំងអស់ដែលអ្នកផ្តល់ឲ្យគឺជាការសម្ងាត់ និងស្ថិតក្រោមកិច្ចការពារ ។

ប្រសិនបើអ្នកចង់និយាយជាមួយនរណាម្នាក់ធ្វើការនៅ NZSIS សូមហៅទូរសព្ទទៅកាន់លេខ +64 4 472 6170 ឬ 0800 747 224 ។

ព័ត៌មានដែលត្រូវចែករំលែកជាមួយ Netsafe ប៉ូលីស ឬ NZSIS នៅពេលរាយការណ៍

នៅពេលរាយការណ៍ បញ្ហាដែលបានកើតឡើង វាមានប្រយោជន៍ ក្នុងការបញ្ចូលព័ត៌មានលម្អិតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ សូមថតអេក្រង់ ឬរក្សាទុកសំណៅចម្លងនៃ ៖

  • ព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានឯកជន ដែលត្រូវបានគេយកទៅចែករំលែក ឬបង្ហោះ
  • ទម្រង់ព័ត៌មានរបស់អ្នកប្រើប្រាស់ ឬគណនីរបស់អ្នកដែលបានចែករំលែកព័ត៌មានរបស់អ្នក (ឧ. ឈ្មោះអ្នកប្រើប្រាស់)
  • កាលបរិច្ឆេទ និងពេលវេលាដែលព័ត៌មានរបស់អ្នកត្រូវបានគេចែករំលែក ឬបង្ហោះ
  • ឈ្មោះគេហទំព័រ ឬ អែប ដែលប្រើដើម្បីចែករំលែកព័ត៌មានរបស់អ្នក

វិធីការពារខ្លួនអ្នកមិនឲ្យគេយកព័ត៌មានផ្ទាល់ខ្លួនទៅចែករំលែកតាមអនឡាញ

រក្សាសុវត្ថិភាពតាមអនឡាញ

សូមអានការរក្សាសុវត្ថិភាពតាមអនឡាញ សម្រាប់ព័ត៌មានបន្ថែម ។

សូមប្រយ័ត្នចំពោះការចែករំលែកព័ត៌មានតាមអនឡាញ

សូមពិនិត្យមើលការកំណត់ឯកជនភាពរបស់អ្នកនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម និងគណនីអនឡាញរបស់អ្នក ។ កំណត់ទម្រង់ព័ត៌មានរបស់អ្នកទៅជាឯកជន ដើម្បីឲ្យព័ត៌មាននេះ អាចមើលបានតែមនុស្ស ដែលអ្នកទុកចិត្តប៉ុណ្ណោះ ។

ស្វែងរកព័ត៌មានអំពីខ្លួនឯងតាមវិបសៃត៍

ដោយរកមើលឈ្មោះ និងព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នក ដើម្បីមើលថាតើព័ត៌មានអ្វីខ្លះអំពីអ្នកដែល​សាធារណៈជន​អាចមើលឃើញ ។ លុបព័ត៌មានផ្ទាល់ខ្លួន និងព័ត៌មានឯកជនដែលមនុស្សដទៃអាចប្រើដើម្បីធ្វើបាបអ្នក ដូចជា​អាសយដ្ឋាន​របស់អ្នកជាដើម ។

គ្រប់គ្រងការកំណត់ GPS និងការដាក់ស្លាកភូមិសាស្ត្រនៅលើឧបករណ៍របស់អ្នក

ទូរសព្ទវ័យឆ្លាត និងកាមេរ៉ា អាចបង្កប់ទិន្នន័យប្រព័ន្ធកំណត់ទីតាំងសកល (GPS) នៅក្នុងរូបថត ដោយប្រើការ​កំណត់ទីតាំងរបស់អ្នក ដែលគេអាចយកទៅប្រើដើម្បីស្វែងរកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាផ្ទះរបស់អ្នក ឬសាលា​រៀនរបស់កូនអ្នក ។ ការបិទមុខងារការដាក់ស្លាកភូមិសាស្ត្រ ឬការកំណត់ទីតាំងរបស់អ្នក មានភាពខុសគ្នាចំពោះ​ឧបករណ៍នីមួយៗ សូមស្វែងរកតាមអនឡាញ ដោយប្រើឈ្មោះឧបករណ៍របស់អ្នកដើម្បីបញ្ជាក់ថា ឧបករណ៍របស់​អ្នកបានបិទមុខងារទាំងនេះបានត្រឹមត្រូវ ។

ទាញយកព័ត៌មាននេះ

Last modified: