On this page
តើការរំលោភបំពាន និងការបៀតបៀនតាមអនឡាញគឺជាអ្វី?
ការរំលោភបំពាន និងការបៀតបៀនតាមអនឡាញ គឺនៅពេលដែលនរណាម្នាក់ប្រើប្រាស់អ៊ីនធឺណិត ឬប្រព័ន្ធផ្សព្វផ្សាយ សង្គម ដើម្បីបៀតបៀន បំភិតបំភ័យ សម្លុត ឬគំរាមកំហែងដល់នរណាផ្សេងទៀត ។ ហេតុការណ៍នេះ អាចកើត ឡើងតាមរយៈ សារ ការផុស ឬសកម្មភាពតាមអនឡាញផ្សេងទៀត ដែលធ្វើឲ្យបុគ្គលនោះមានអារម្មណ៍ខូចចិត្ត ភ័យខ្លាច ឬមិនមានសុវត្ថិភាព ។
ប្រសិនបើការរំលោភបំពាន ឬការបៀតបៀនតាមអនឡាញ ត្រូវបានអនុវត្តសម្រាប់ ឬក្នុងនាមរដ្ឋបរទេស នោះគឺជាទម្រង់នៃការជ្រៀតជ្រែកពីបរទេស ។ ការរំលោភបំពាន និងការបៀតបៀនតាមអនឡាញ អាចជារឿងគួរ ឱ្យទុក្ខព្រួយ ។ គឺជាប្រកាសំខាន់ ដែលយើងត្រូវដឹងពីរបៀបរក្សាសុវត្ថិភាព ដឹងពីជំនួយដែលមានផ្តល់ជូន និងអ្វីដែល អ្នកអាចធ្វើបាន ប្រសិនបើអ្នក ឬសហគមន៍របស់អ្នករងការប្រព្រឹត្តិបំពាន និងរងការបៀតបៀនតាមអនឡាញ ។
អ្វីដែលត្រូវធ្វើប្រសិនបើអ្នករងការបៀតបៀន ឬការគំរាមកំហែងតាមអនឡាញ
ដាក់កម្រិតការទាក់ទងជាមួយបុគ្គល ឬគណនីនោះ
ការហៅទូរសព្ទ និងការផ្ញើសារ
ប្រើមុខងារការកំណត់នៅក្នុងទូរសព្ទរបស់អ្នកដើម្បី 'ប្លុកទំនាក់ទំនង' ។ ប្រសិនបើមិនបានផល សូមទាក់ទងក្រុមហ៊ុនទូរសព្ទរបស់ អ្នកដើម្បីប្លុកលេខនោះចោល ។
ការរំលោភបំពាន ឬការបៀតបៀនតាមអនឡាញ
ធ្វើបច្ចុប្បន្នភាពការកំណត់ឯកជនភាពរបស់អ្នក ។ Netsafe មានផ្តល់ការណែនាំអំពីប្រព័ន្ធផ្សព្វផ្សាយសង្គម ដែលអាចជួយ អ្នកក្នុងការកំណត់ឯកជនភាព ។
សូមរាយការណ៍ ប្រសិនបើអ្នកបានទទួលអ្វីមួយដែលធ្វើឱ្យអ្នកមានអារម្មណ៍ថាមិនមានសុវត្ថិភាព ឬមានអារម្មណ៍បាន ទទួលរង ការបៀតបៀន ការបំភិតបំភ័យ ឬការគំរាមកំហែង ។
ការរាយការណ៍នៅលើវេទិកា / វ៉ិបសៃត៍ / អែប ដែលជាកន្លែងហេតុការណ៍បានកើតឡើង
សូមប្រើមុខងារសម្រាប់រាយការណ៍នៅលើវ៉ិបសៃត៍ អែប ឬវេទិកាដែលឧប្បត្តិហេតុបានកើតឡើង ។ ឯកសារការណែនាំអំពីប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ Netsafe មានព័ត៌មានអំពីរបៀបរាយការណ៍ ។
រាយការណ៍ទៅ Netsafe
អ្នកអាចរាយការណ៍អំពីមាតិកាដែលបង្កគ្រោះថ្នាក់ទៅ Netsafe ៖ ដាក់ស្នើសំណើ – Netsafe ។
Netsafe ក៏អាចផ្តល់ឱ្យអ្នកនូវ ការគាំទ្រ ដំបូន្មាន និងជំនួយពីអ្នកជំនាញ ចំពោះសុវត្ថិភាពអនឡាញផងដែរ ។
អ៊ីមែលទៅ help@netsafe.org.nz ឬផ្ញើសារ 'Netsafe' ទៅលេខ 4282 ដើម្បីស្នើសុំជំនួយ ។
រាយការណ៍ទៅប៉ូលីស
ប្រសិនបើអ្នកមានគ្រោះថ្នាក់ សូមទូរសព្ទទៅប៉ូលីសភ្លាមៗ តាមលេខ 111 ។
ប្រសិនបើមិនមែនជាហេតុការណ៍អាសន្ន សូមទាក់ទងប៉ូលីសតាមរយៈ ៖
- ការប្រើទម្រង់ 105 តាមអនឡាញ
- ការហៅទៅលេខ 105 ពីទូរសព្ទចល័ត ឬទូរសព្ទលើតុ ណាមួយក៏បាន សេវានេះគឺឥតគិតថ្លៃ និងអាចប្រើបាន 24/7 ទូទាំងប្រទេស ។
នៅក្នុងទម្រង់ 105 អ្នកត្រូវផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកមួយចំនួន ដើម្បីជួយប៉ូលីសក្នុងការ ដំណើរការ របាយការណ៍របស់អ្នក និងតាមដានជាមួយអ្នក ។ ប៉ូលីសប្រើព័ត៌មាននេះសម្រាប់តែគោលបំណងដែលត្រូវបានអនុញ្ញាតប៉ុណ្ណោះ ។
រាយការណ៍ទៅ NZSIS
ប្រសិនបើអ្នកសង្ស័យថា រដ្ឋបរទេសណាមួយ នៅពីក្រោយការរំលោភបំពាន ឬការបៀតបៀន រូបអ្នកតាម អនឡាញ សូមរាយការណ៍ហេតុការណ៍នេះទៅ NZSIS ដោយប្រើ ទម្រង់បែបបទ តាមអនឡាញ ដែលមានសុវត្ថិភាព របស់ពួកគេ ។
អ្នកមិនចាំបាច់ផ្តល់ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាឈ្មោះ លេខទូរសព្ទ ឬព័ត៌មានទំនាក់ទំនងលម្អិត របស់អ្នកទេ ប្រសិនបើអ្នកមិនចង់ ។ អ្នកក៏អាចបំពេញព័ត៌មានក្នុងទម្រង់បែបបទជាភាសារបស់អ្នកផងដែរ ។ ព័ត៌មានទាំងអស់ដែលអ្នកផ្តល់ឲ្យ គឺរក្សាទុកជាការសម្ងាត់ និងស្ថិតក្រោមកិច្ចការពារ ។
ប្រសិនបើអ្នកចង់និយាយជាមួយនរណាម្នាក់នៅ NZSIS សូមហៅទូរសព្ទទៅលេខ +64 4 472 6170 ឬលេខ 0800 747 224 ។
ព័ត៌មានដែលត្រូវចែករំលែកជាមួយ Netsafe ប៉ូលីស ឬ NZSIS នៅពេលរាយការណ៍
នៅពេលរាយការណ៍ វាមានប្រយោជន៍ក្នុងការបញ្ចូលព័ត៌មានលម្អិតឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ។ សូមព្យាយាមថតអេក្រង់ ឬរក្សាទុកនូវសំណៅ ៖
- អ្វីដែលមាតិកាប្រាប់ ឬបង្ហាញ
- ទម្រង់ព័ត៌មានអ្នកប្រើប្រាស់ ឬគណនីរបស់អ្នកដែលបានបំពាន ឬបៀតបៀនអ្នក (ឧ. ឈ្មោះអ្នកប្រើប្រាស់របស់ពួកគេ)
- កាលបរិច្ឆេទ និងពេលវេលានៃការរំលោភបំពាន ឬការបៀតបៀនដែលអ្នកបានទទួល
- ឈ្មោះវ៉ិបសៃត៍ ឬអែប ដែលហេតុការណ៍នោះបានកើតឡើង
រក្សាសុវត្ថិភាពលើអនឡាញ
សូមអានរក្សាសុវត្ថិភាពអនឡាញ សម្រាប់ព័ត៌មានបន្ថែមអំពីជំហានដែលអ្នកគួរធ្វើដើម្បីរក្សាសុវត្ថិភាពតាមអនឡាញ ។